កម្មវិធី Gmail ផ្លូវការនាំយកអ្វីដែលល្អបំផុតពី Gmail មកឱ្យទូរសព្ទ ឬថេប្លេត Android របស់អ្នក ដោយផ្ដល់សុវត្ថិភាពខ្លាំងក្លា ការជូនដំណឹងក្នុងពេលជាក់ស្ដែង ការអាចប្រើគណនីច្រើនបាន និងការស្វែងរកដែលដំណើរការនៅលើអ៊ីមែលទាំងអស់របស់អ្នក។ Gmail ក៏មានផ្ដល់ជូននៅលើ Wear OS ផងដែរ ដូច្នេះអ្នកអាចរក្សាផលិតភាព និងគ្រប់គ្រងអ៊ីមែលដោយផ្ទាល់ពីនាឡិការបស់អ្នក។
តាមរយៈកម្មវិធី Gmail អ្នកអាច៖
• ទប់ស្កាត់សារឥតបានការ ការដាក់នុយ កម្មវិធីគ្រោះថ្នាក់ និងតំណគ្រោះថ្នាក់ច្រើនជាង 99.9 ភាគរយដោយស្វ័យប្រវត្តិ កុំឱ្យចូលដល់ប្រអប់សាររបស់អ្នក
• ត្រឡប់ការផ្ញើវិញ ដើម្បីជៀសវាងកំហុសដែលគួរឱ្យអាម៉ាស់មុខ
• បើក Google Chat ដើម្បីភ្ជាប់ទំនាក់ទំនង បង្កើត និងសហការជាមួយអ្នកផ្សេងទៀត
• បំពេញកិច្ចការជាក្រុមបានកាន់តែច្រើននៅក្នុងបន្ទប់ - ដែលជាកន្លែងដាច់ដោយឡែកមួយសម្រាប់រៀបចំមនុស្ស ប្រធានបទ និងគម្រោង
• រីករាយជាមួយនឹងការហៅជាវីដេអូដែលមានគុណភាពខ្ពស់ដោយប្រើ Google Meet
• ឆ្លើយតបអ៊ីមែលបានរហ័សដោយប្រើការណែនាំការឆ្លើយតបឆ្លាតវៃ
• ប្ដូររវាងគណនីច្រើន
• ភ្ជាប់ និងចែករំលែកឯកសារបានយ៉ាងងាយស្រួល
• ទទួលបានការជូនដំណឹងអំពីអ៊ីមែលថ្មីបានរហ័ស តាមរយៈមជ្ឈមណ្ឌលជូនដំណឹង គ្រឿងសម្គាល់ និងជម្រើសអេក្រង់ចាក់សោ
• ស្វែងរកអ៊ីមែលរបស់អ្នកបានកាន់តែរហ័សដោយផ្ដល់លទ្ធផលភ្លាមៗ ការព្យាករពេលអ្នកវាយបញ្ចូល និងការណែនាំអក្ខរាវិរុទ្ធ
• រៀបចំអ៊ីមែលរបស់អ្នកដោយដាក់ស្លាក ដាក់ផ្កាយ លុប និងរាយការណ៍អំពីសារឥតបានការ
• អូស ដើម្បីទុកក្នុងបណ្ណសារ/លុប សម្អាតប្រអប់សាររបស់អ្នកបានរហ័ស
• អានអ៊ីមែលរបស់អ្នកតាមរយៈការសន្ទនាជាកម្រង
• បំពេញឈ្មោះទំនាក់ទំនងដោយស្វ័យប្រវត្តិ នៅពេលអ្នកវាយបញ្ចូលពីទំនាក់ទំនង Google ឬទូរសព្ទរបស់អ្នក
• ឆ្លើយតបទៅនឹងការអញ្ជើញនៅក្នុង Google ប្រតិទិនពីកម្មវិធីនេះដោយផ្ទាល់
• បញ្ចូលប្រអប់ និងធាតុព័ត៌មាន Gmail នៅលើនាឡិកា Wear OS របស់អ្នក ដើម្បីទទួលបានទិដ្ឋភាពរួមត្រួសៗនៃអ៊ីមែលរបស់អ្នក
Gmail ជាផ្នែកមួយរបស់ Google Workspace ដែលអាចឱ្យអ្នក និងក្រុមរបស់អ្នកភ្ជាប់ទំនាក់ទំនង បង្កើត និងសហការគ្នាបានយ៉ាងងាយស្រួល។ អ្នកអាច៖
• ភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមការងារតាមរយៈ Google Meet ឬ Google Chat, ផ្ញើការអញ្ជើញនៅក្នុងប្រតិទិន, បញ្ចូលសកម្មភាពទៅក្នុងបញ្ជីកិច្ចការរបស់អ្នក និងធ្វើអ្វីៗជាច្រើនទៀតបានដោយមិនចាំបាច់ចាកចេញពី Gmail
• ប្រើសកម្មភាពដែលបានណែនាំ — ដូចជាការឆ្លើយតបឆ្លាតវៃ ការសរសេរឆ្លាតវៃ ការណែនាំវេយ្យាករណ៍ និងការរំលឹកប្រាប់ — ដើម្បីជួយអ្នកគ្រប់គ្រងការងារ និងបំពេញកិច្ចការសាមញ្ញៗ ដូច្នេះ អ្នកអាចប្រើប្រាស់ពេលវេលាបានកាន់តែមានប្រសិទ្ធភាព
• រក្សាសុវត្ថិភាព។ គំរូនៃការរៀនរបស់ម៉ាស៊ីនយើងទប់ស្កាត់សារឥតបានការ ការដាក់នុយ និងកម្មវិធីគ្រោះថ្នាក់ច���រើនជាង 99.9% កុំឱ្យទៅដល់អ្នកប្រើប្រាស់របស់យើង
ស្វែងយល់បន្ថែមអំពី Google Workspace៖ https://workspace.google.com/products/gmail/
តាមដានយើង ដើម្បីទទួលបានព័ត៌មានបន្ថែម៖
Twitter៖ https://twitter.com/googleworkspace
LinkedIn៖ https://www.linkedin.com/showcase/googleworkspace
Facebook៖ https://www.facebook.com/googleworkspace/
បានដំឡើងកំណែនៅ
10 ធ្នូ 2024